ដៃគូ
តាមរយៈការកំណត់អត្តសញ្ញាណ និងភាពជាដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងតំបន់ និងថ្នាក់ជាតិយ៉ាងទូលំទូលាយ ASEAN-ACT កំពុងចាប់យកឱកាសជាច្រើនដើម្បីពង្រឹងការឆ្លើយតបដោយយុត្តិធម៌ និងលើកកម្ពស់សិទ្ធិជនរងគ្រោះ។
យុទ្ធសាស្ត្រការចូលរួមពីភាគីពាក់ព័ន្ធរួមរបស់កម្មវិធី ដែលពង្រីកលើសពីវិស័យយុត្តិធម៌ នឹងគាំទ្រដល់អាស៊ាន និងរដ្ឋសមាជិករបស់ខ្លួន ដើម្បីធ្វើការផ្លាស់ប្តូរជាប្រព័ន្ធយូរអង្វែងនៅក្នុងដំណើរការយុត្តិធម៌ព្រហ្មទណ្ឌ និងដំណើរការគាំទ្រជនរងគ្រោះ។
ការធ្វើផែនទីអ្នកពាក់ព័ន្ធ
ASEAN-ACT បានធ្វើផែនទីភាគីពាក់ព័ន្ធចាប់ពីខែមិថុនា ដល់ខែតុលា ឆ្នាំ 2020 ដើម្បីកំណត់អត្តសញ្ញាណរដ្ឋាភិបាល និងដៃគូមិនមែនរដ្ឋាភិបាលដែលមានសក្តានុពលសម្រាប់កម្មវីធីជនរងគ្រោះ និងសមភាព និងការងាររួមបញ្ចូលទាំងនៅថ្នាក់ជាតិ និងតំបន់។
ជាផ្នែកមួយនៃការគូសផែនទីភាគីពាក់ព័ន្ធ យើងបានចងក្រង បញ្ជីឈ្មោះអ្នកពាក់ព័ន្ធ ដែលបង្ហាញនៅលើវិបផតថលរបស់យើង ដែលរាយបញ្ជីតួអង្គសំខាន់ៗដែលពាក់ព័ន្ធនឹងការប្រឆាំងការជួញដូរមនុស្សនៅអាស៊ីអាគ្នេយ៍ រួមទាំងនៅក្នុងប្រទេសចំនួនប្រាំពីរដែល ASEAN-ACT មានកម្មវិធីថ្នាក់ជាតិ។ បញ្ជីឈ្មោះក៏កំណត់អត្តសញ្ញាណអង្គការនានាក្នុងប្រទេសនីមួយៗដែលចូលរួមយ៉ាងសកម្មក្នុងការគាំទ្រក្រុមដែលខ្វះខាត និងមិនត្រូវបានរាប់បញ្ចូលក្នុងសង្គម។
ភាគីពាក់ព័ន្ធដែលបង្ហាញក្នុង ឯកសារសង្ខេប នេះមិនមានបំណងបង្កើតបញ្ជីពេញលេញទេ ជាពិសេសនៅក្នុងផ្នែកសង្គមស៊ីវិលចម្រុះ។