នៅក្នុងខែវិច្ឆិកា ឆ្នាំ 2016 ផែនការការងារឆ្លងវិស័យអាស៊ានស្តីពីការជួញដូរមនុស្ស ឬផែនការការងារ Bohol Trafficking in Persons Plan 2017-2020 (BWP) ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) នៃ ប្រទេសហ្វីលីពីន តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃស្ថាប័នពាក់ព័ន្ធតាមវិស័យអាស៊ាន ដោយមានគោលបំណងធ្វើឱ្យមានសុខដុមនីយកម្មសកម្មភាពក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
SOMTC-Philippines បានដឹកនាំការពិនិត្យឡើងវិញនៃផែនការការងារ Bohol 2017-2020 ដែលគាំទ្រដោយប្រទេសអូស្ត្រាលីតាមរយៈ ASEAN-ACT។
ការរកឃើញគន្លឹះនៃការពិនិត្យនេះត្រូវបានរៀបរាប់នៅក្នុង របាយការណ៍ចុងក្រោយនេះ ដែលបោះពុម្ពដោយលេខាធិការដ្ឋានអាស៊ាន ។